• ទំព័រដើម
    • ទីតាំង និង ទំនាក់ទំនង
  • សកម្មភាព
    • សកម្មភាព អ​.អ.ប.
    • សហប្រតិបត្តិការអន្តរជាតិ
    • គំរោងអភិវឌ្ឍន៍នានា
  • វិចិត្រសាល
    • រូបភាព
    • វីដេអូ
  • ឯកសារ
    • ច្បាប់ពាក់ព័ន្ធផេ្សងៗ
    • គោលនយោបាយ ICT
    • ព្រឹត្តិបត្តព័ត៌មាន
    • ខ្មែរ Unicode
  • បច្ចេកវិទ្យាថ្មីៗ
    • គន្លិះកុំព្យូទ័រខ្លីៗ
    • សុវត្ថភាពកុំព្យូទ័រ
    • ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា
  • សេវា អ.អ.ប.
  • សកម្មភាព
  • សកម្មភាព អ​.អ.ប.
  • សកម្មភាព អ​.អ.ប.
  • សហប្រតិបត្តិការអន្តរជាតិ
  • គំរោងអភិវឌ្ឍន៍នានា

ពិព័រណ៌បច្ចេកវិទ្យាព័ត៌មាន និង​ទូរគម​នាគមន៍​ឆ្នាំ២០១១

ចេញផ្សាយថ្ងៃ (ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក)

ពិព័ណ៌​​​នេះ​​រៀប​​​ចំ​​​ពី​​ថ្ងៃ​​ទី១​ -៣ខែ​​មេសា​​ឆ្នាំ​​២០១១​​ដោយ​​ក្រុម​​ហ៊ុន​​ទិន្ន​ន័​យ​​អន្ត​រ​ជាតិ​​​ International DataGroup (IDG)គាំ​​ទ្រ​​ដោយ​ អាជ្ញាធ​រជាតិ​​ ទទួលបន្ទុក​​​កិច្ច​​អភិវឌ្ឍន៍បច្ចេកវិទ្យា​​ គមនាគមន៍ព័ត៌មានវិទ្យា និង​​​ក្រសួង​​​ប្រៃសណីយ៍​​និ​ង​​ទូរ​គមនាគមន៍​​និង​​​ឧបត្ថ​ម្ភ​​​ដោយ​​​ ក្រុម​ហ៊ុន​​​បច្ចេកវិទ្យា  ធុរ​​កិច្ច​​​ក្នុង​​​ស្រុក​​និង​​​ក្រៅ​​ស្រុក​​ជាង​​៤០​ចូល​រួម។តាម ​​រយះ​​​ពិព័ណ៌​​​ខាង​​លើ​​ក្រុម​​ហ៊ុន​​​ដែល​​ចូល​​រួម​​​ទាំង​​អស់​​​មាន​ ​​ឱកាស​​​ដាក់​​​តាំង​​​បង្ហាញ​​ផលិ​ត​ផល​​​បច្ចេក​វិទ្យា​​ចុង​​​ក្រោយ​​​ របស់​​​ខ្លួន​​​ដល់​​​អតិថិជ​ន​និង​​​ស្វែង​​​រក​​ដៃ​​​គូ​​ពាណិ​ជ្ជ​កម្ម​​ ​ទាំង​​ក្នុង​​​ប្រទេសនិង​​​​ក្រៅ​​​​ប្រទេស​​ផង​​ដែរ។​ឯកឧត្តម  សុខ អាន  ឧប​នាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ទទួល​​បន្ទុក​​ទីស្តី​ការ​គណះ​​រដ្ឋ​មន្រ្តី​ថ្លែង​ក្នុង​​សារ​ ​លិខិត​​ស្វាគ​មន៍​ក្នុង​​ឱកាស​​ពិព័ណ៌​​បច្ចេក​វិទ្យា​ព័ត៌មាន  និង​​ទូរគម​នាគមន៍​​លើកទី​៧​​នៅ​​សាល​សន្និបាត​និង​ពិព័ណ៌​​កោះ​ពេជ្រ​​រាជ​ ធានី​​ភ្នំពេញ​​​មាន​​ខ្លឹម​​សារ​ថា​​៖  

ក្នុង​​នាម​​ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​ ខ្ញុំ​​សូម​​សំដែង​​នូវ​​កិច្ច​​ស្វា​គ​​​​មន៍​ដល់​​ពិធីពិ​ព៍រណ៌​​បច្ចេក​​ វិទ្យា​​ព៍ត៌​មាន  និង​​ទូរគម​នាគមន៍​​ឆ្នាំ​​២០១១​ដែល​នឹង​​រៀប​​ចំ​​ធ្វើ​​នៅ​រាជ​ធានី​ភ្នំ​ ពេញ​​​ព្រះរាជាណា​ចក្រ​​កម្ពុជា​។​ការ​​តាំង​​ពិព៍រណ៌​​បច្ចេ​កវិទ្យា​​ព៍ត៌ ​មាន​និង​​ទូរគមនា​គមន៍​គឺ​​ជា​​ព្រឹត្តិការ​ណ៍​​ធំ​បំផុត​​មួយ​​ក្នុង វិស័យ​​ឧស្សា​ហកម្ម​បច្ចេកវិទ្យា​ព៍ត៌​​មាន​និង​​ទូរគម​នាគមន៍​​ជឿន​លឿន​​ បំផុត​តម្លៃ​​សម​ស្រប និង​​មាន​​ប្រសិទ្ឋ​ភាព​​បំផុត។ ផលិត​ផល និង​​បច្ចេកវិទ្យា​​ដែ​ល​ដាក់​តាំង​​បង្ហាញ  និង​ណែ​នាំ​​ដល់​សហ​គ្រាស​​នានា​ព្រម​​ទាំង​​អ្នក​​ប្រើ​ប្រាស់​​​នៅ​​ក្នុ​ ង​ពិព៍រណ៌​នេះ​គឺ​​សុទ្ឋ​​តែ​​ជា​​ផលិត​ផល​និង​​សេវា​កម្ម​​ល្អ​ៗ​របស់​​ ក្រុម​ហ៊ុន​​ដែល​​មាន​​ឈ្មោះ​​ល្បីៗ​​។

ទីស្តីការ​គណៈ​រដ្ឋ​មន្រ្តី​សូម​​សំដែង​​ ការ​​កោត​​សរសើរ​​ចំពោះ​​ការ​​រៀប​​ចំ​ពិព៍រណ៌​​បច្ចេក​វិទ្យា​​ព៍ត៌មាន​និង ​​ទូរគម​នាគមន៍​នៅ​​ព្រះរាជា​ណា​​ចក្រ​​កម្ពុជា​ដើម្បី​ប្រើ​ប្រាស់​​នូវ​​ បច្ចេក​វិទ្យា​​ចុង​ក្រោយ​​ថ្មី​​បំផុត​ការ​អភិវឌ្ឍន៍​​កម្រង​​កម្ម​​វិធី​ និង​​ហេដ្ឋារ​​ចនា​សម្ព័ន្ឋ​​ព៍ត៌មា​នសម្រាប់​ការ​ប្រគួត​​ប្រជែង​​ទាំង​​ កំរិត​តំបន់​និង​​អន្តរ​ជាតិ។​ ខ្ញុំ​សូម​​ថ្លែង​​អំណរ​គុណ​​យ៉ាង​​ជ្រាល​ជ្រៅ​​ចំពោះ​ អាជ្ញាធរ​ជាតិ​​ទទួល​បន្ទុក​​កិច្ច អភិវឌ្ឍន៍​​បច្ចេកវិទ្យា គមនាគមន៍  ព័ត៌​មាន​វិទ្យា​និង​​ក្រុម​ហ៊ុន​IDG ដែល​បាន​ខិត​ខំ​​ប្រឹង​ប្រែង​បន្ត​​រៀប​ចំ​ព្រឹត្តិកា​រណ៍​​ពិព័រណ៌​​ បច្ចេកវិទ្យា​​នេះ​​ទទួល​​បាន​ជោគ​ជ័យ​តាំង​​ពី​​ឆ្នាំ​២០០៥​មក។

ជា​​ថ្មី​​ម្តង​​ទៀត​ទីស្តី​ការ​គណៈ​ រដ្ឋមន្រ្តី​​សូម​ជូនព​រ​ឲ្យ​​ពិព័ណ៌​​បច្ចេក​វិទ្យា​ព័ត៌​មាន​និង​​ទូរគមនា ​គមន៍​លើក​ទី៧​ និង​​ការ​​តាំង​​បង្ហាញ​​ផលិ​តផល​​បច្ចេក​វិទ្យាព័ត៌​មាន និង​​សេវា​លើក​​ទី​៣​​នៅ​​កម្ពុជា​​ទទួល​បាន​​ជោគ​ជ័យ​​ដ៏​​ត្រចៈ​​ត្រចង់​។

សែ្វងរកតាមរយៈខែ
  • all
    • All
    • 2011
    • 2012
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • សន្ទរកថា ឯក​ឧត្តម​​បណ្ឌិត​​សភា​ចារ្យ សុខ​ អាន​​ក្នុង​​ពិធី​​ចុះ​​ហត្ថ​លេខា​​លើ​​អនុសា​រណៈ​ នៃ​​កា​រ​យោគ​​យល់​​គ្នា​​រវាង​រាជ​រដ្ឋាភិបាល នៃ​ព្រះ​រាជា​ណា​ចក្រ​​កម្ពុជា និង​រដ្ឋាភិបាល នៃ​សាធារណ​រដ្ឋ​ឥណ្ឌា

    ថ្ងៃ សុក្រ ទី ០៦ ខែ មករា ឆ្នាំ ២០១២ ម៉ោង ១២ : ០០ : ០០ ព្រឹក

  • សិក្ខាសាលាស្តីពី​ការ​ស្រាវ​ជ្រាវ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌​មានវិទ្យា​សំរាប់​ជន​ពិ​ការ

    នៅ​​សណ្ឋា​គារ​​កាំបូ​ឌី​យ៉ា​ណា​(Cambodia ​na-Hotel)​ រាជធានី​​ភ្នំ​ពេញ​ ថ្ងៃទី០៧​ ខែ​​មេសា ឆ្នាំ​​២០១១​​សិក្ខា​​​សាលា​​​​មួយ​​​​​ត្រូវ​​​​បាន​​​​រៀប​​​ចំ​​​​ឡើង​​​ ​ដោយ អាជ្ញា​​ធរ​ជាតិ ​ទទួល​​បន្ទុក​កិច្ច​ការ ​អភិវឌ្ឍន៍​​​វិស័យ​​បច្ចេកវិទ្យា ​គមនាគមន៍​ព័ត៌មាន​វិទ្យា ​(អ.អ.ប.គ.ព/NiDA) សហកា​រ​ជា​​មួយ​​គម្រោង​​សហ​​ប្រតិ​បត្តិ​​ការ​​អាស៊ាន និង​​សហ​ភាព​​អឺរ៉ុប  (SEACOOP)  ដើម្បី​​ផ្សព្វ​ផ្សាយ​​ពី​បច្ចេក​​វិទ្យា​​ព័ត៌​មាន​​សំរាប់​​ជន​ពិការ។

    ថ្ងៃ សៅរ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក

  • សិក្ខា​សាលា​ស្តីពី​ការ​អភិវឌ្ឍន៍​វិស័យ​បច្ចេក​វិទ្យា គមនាគមន៍ និង​ព័ត៌មាន​ជនបទ

    ថ្ងៃទី១៦​​-១៧  ខែកុម្ភៈ  ឆ្នាំ២០១១  នៅ​​សណ្ឋា​គារ​​ណាហ្គាវើល  មាន​​រៀប​ចំ​​សិក្ខា​សាលា ស្តី​ពី​ការ​​អភិ​វឌ្ឍន៍ វិស័យ​​បច្ចេកវិទ្យា  គមនាគមន៍  និង​ព័ត៌មាន​ជនបទ  ក្រោម​​ការ​​ឧបត្ថម្ភ  ពី​​សហ​គម​ទូរ​គមនាគ​មន៍ អន្តរជាតិ(ITU) និង​​ធនាគា​​អភិវឌ្ឍន៍​​អាស៊ី(ADB) សហកា​រ​ជា​​មួយ អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក កិច្ចការអភិវឌ្ឍន៍​បច្ចេកវិទ្យា​ គមនាគមន៍ព័ត៌មាន​វិទ្យា (NiDA)។

    ថ្ងៃ សុក្រ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក

  • កិច្ចប្រជុំស្តីពី MEANINGFUL BROADBAND PLAN FOR CAMBODIA

    អាជ្ញាធរ​ជាតិ​ទទួល​បន្ទុក​កិច្ចការ​ អភិវឌ្ឍន៍​បច្ចេក​វិទ្យា​គមនាគមន៍​ ​ព័ត៌​មាន​វិទ្យា​(​អ.អ.ប.គ.ព/NiDA​)​សហការ​​ជា​​មួយ​វិទ្យា ស្ថាន​​​Digital​Divide Institute (​DDI​)   រៀប​ចំ​កិច្ច​ប្រជុំខាង​លើ​នៅ​​​ទីស្តី​ការគណៈ​រដ្ឋមន្រ្តី  ​ក្រោម​អធិបតីភាព​​ឯកឧត្តម​  ​តឹករ៉េត  ​សំរ៉េច  ​រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្រ្តី  និង​លោក​សាស្រ្តា​ចារ្យ​  Prof. Craig Warren Smith  ប្រធាន​វិទ្យាស្ថាន DDI

    ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក

  • សិក្ខាសាលាស្តីពី​ការ​ស្រាវ​ជ្រាវ​បច្ចេក​វិទ្យា​គមនាគមន៍ និង​ព័ត៌​មានវិទ្យា​សំរាប់​ជន​ពិ​ការ

    ថ្ងៃ អាទិត្យ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក

  • សម្តេចតេជោ ហ៊ុន សែន និងការប្រើប្រាស់សេវាទំនាក់ទំនងសង្គម ហ្វេសប៊ុក Facebook.com

    ម្តេចតេជោ ​ហ៊ុន ​សែន ​និង​ការ​ប្រើប្រាស់​សេវាទំនាក់ទំនង​សង្គម ហ្វេសប៊ុក  Facebook.com ។​មាន​អ្នក​លេង​ហ្វេសប៊ុក​​  (Fans)  ជាង​​២៣៧០០​​​នាក់​បាន​ភ្ជាប់​ទំនាក់​ទំនង​ជា​មួយ​គណនី​អ្នក​ប្រើប្រាស់​ ឈ្មោះ​​ហ៊ុន​​សែន​​ក្នុង​ចំណោម​យុវវ័យ  ដោយ​ប្រើប្រាស់​ភាសា​ខែ្មរ  អង់គ្លេស  បារាំង និង​​ភាសាថៃ​ផង​ដែរ។

    ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក

  • ការបង្រ្កាបទ្រង់ទ្រាយធំទៅលើបណ្តាញ​ជំរិត​ទារ​ប្រាក់​អន្តរ​ជាតិ តាម​ប្រ​ព័ន្ឋ​អ៊ីន​ធឺ​ណិត

    ថ្ងៃ អង្គារ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក

© រក្សាសិទ្ធិដោយ អ.អ.ប., ២០១២