• ទំព័រដើម
    • ទីតាំង និង ទំនាក់ទំនង
  • សកម្មភាព
    • សកម្មភាព អ​.អ.ប.
    • សហប្រតិបត្តិការអន្តរជាតិ
    • គំរោងអភិវឌ្ឍន៍នានា
  • វិចិត្រសាល
    • រូបភាព
    • វីដេអូ
  • ឯកសារ
    • ច្បាប់ពាក់ព័ន្ធផេ្សងៗ
    • គោលនយោបាយ ICT
    • ព្រឹត្តិបត្តព័ត៌មាន
    • ខ្មែរ Unicode
  • បច្ចេកវិទ្យាថ្មីៗ
    • គន្លិះកុំព្យូទ័រខ្លីៗ
    • សុវត្ថភាពកុំព្យូទ័រ
    • ការអភិវឌ្ឍន៍នៃបច្ចេកវិទ្យា
  • សេវា អ.អ.ប.
  • សកម្មភាព
  • សហប្រតិបត្តិការអន្តរជាតិ
  • សកម្មភាព អ​.អ.ប.
  • សហប្រតិបត្តិការអន្តរជាតិ
  • គំរោងអភិវឌ្ឍន៍នានា

កិច្ច​សហប្រតិបត្តិ​ការ​ពង្រឹង​សមត្ថភាព​មន្រ្តី ដោយ​ទី​ភ្នាក់ងារ​អភិវឌ្ឍន៍​អន្តរ​ជាតិ​នៃ ប្រទេស​ជប៉ុន (JICA)

ចេញផ្សាយថ្ងៃ (ថ្ងៃ សៅរ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក)

ក្រោម​​កិច្ច​​ព្រម​ព្រៀង​​រវាង​ ​អាជ្ញាធ​រ​ជាតិ​ទទួល​​បន្ទុក​​ កិច្ចកា​រ​អភិវឌ្ឍន៍បច្ចេកវិទ្យា ​គមនាគមន៍​ព័ត៌មាន​វិទ្យា  និង​​​ទី​ភ្នាក់​​ងារ អភិ​វឌ្ឍន៍​​​អន្ត​រជាតិ​​​នៃ​​​ប្រទេស​ជប៉ុន  បាន​​បញ្ជូន​​អ្នក​​ជំនាញ​​ផ្នែក​​ព័ត៌​មាន​វិទ្យា មក​​ជួយ​​បណ្តុះប​ណ្តាល​​ពង្រឹង​សមត្ថ​ភា​ព​មន្រ្តី​​រាជ​ការ​​តាំង​​ពី​​ ឆ្នាំ​២០០៨​មក សរុប​ជិត ១ ០០០នាក់​។​ការ​រៀប​ចំ​​សិក្ខា​សាលា  និង​​ការ​ បណ្តុះ​បណ្តាល ដោ​យ​អ្នក​​ជំនាញ JICA សហ​ការ​​ជា​​មួយ NiDA ចាប់​​តាំង​ពី​​ខែ​សីហា  ឆ្នាំ២០០៨  ដល់​ខែ​វិច្ឆិកា  ឆ្នាំ​២០០៩  តាម​កម្ម​វិធី​​ដូច​​ខាង​​ក្រោម៖

...វគ្គ​បណ្តុះបណ្តាល​ស្តីពី​ការយល់​ដឹង​អំពី​វិស័យ​សន្តិសុខ​ព័ត៌មា​នវិទ្យា

...សិក្ខា​សាលា​ស្តីពី​ផែនការ​បច្ចេក​វិទ្យា  គមនាគមន៍  និង​ព័ត៌មាន​សម្រាប់​រដ្ឋាភិបាល

... សិក្ខា​សាលា​ស្តីពី​ផែន​ការ​បច្ចេកវិទ្យា  គមនាគមន៍  និង​ព័ត៌មាន​សម្រាប់​រដ្ឋាភិបាល​លើក​ទី២

... Workshop on Progress Meeting 

... ការ​ពិនិត្យ​ឡើង​វិញ​នូវផែន​ការ​មេសម្រាប់​កម្រង​កម្មវិធី​ប្រភព​កូដចំហរ

... ITEE Mock Examination  

... CamCERT’s Workshop 

...កិច្ច​ប្រជុំ​ក្រុម​សម្របសម្រួល​រួម 

...សិក្ខាសាលា​ស្តី​ពី​យន្ត​ការ​ឆ្លើយតប​ទៅ​និង​បញ្ហា​បន្ទាន់​នៃ​កុំព្យូទ័រ

...របាយការណ៍​ស្រាវជ្រាវ​ស្តី​ពី​បច្ចេកវិទ្យា  គមនាគមន៍  និងព័ត៌មាន 

...គោល​នយោបាយ​បច្ចេកវិទ្យា  គមនាគមន៍  និងព័ត៌មាន  និ​ងការ​គ្រប់គ្រង​សម្រាប់​មុខងារ​មន្រ្តី​ព័ត៌មា​នវិទ្យា
 ... IT Engineer Examination Practicing Seminar   

....។ល។

ក្នុង​រយៈពេល​២​ឆ្នាំខាង​លើ  JICA  បាន​បញ្ជូន​អ្នក​ជំនាញ​ការ​ចំនួន​១២នាក់​​  ដើម្បី​ធ្វើ​ការ​ងារ​ជាមួយ​ NiDA ​ក្រោមកិច្ច​សម្រសម្រួល​របស់​លោក  Mr.FUSE Makoto  JICA Expert ។

ក្នុង​​​កំឡុង​​​ពេល​​​នេះ​​​ដែរ  ក្រុម​​ការ​ងា​​រ​ឆ្លើ​យ​​តប​​​​ទៅ​​​និង​​​បញ្ហា​​ប​ន្ទា​ន់​​នៃ​​​ កុំព្យូទ័រ (CamCERT)  ត្រូវ​​​បាន​​​​បង្កើត​​​​ឡើង មាន​​​​តួនា​ទី​​​​បណ្តុះ​បណ្តាល     និង​​​ឃ្លាំ​មើល​​​​សន្តិ​​សុខ​​​​ព័ត៌​​​មាន​​​    ទប់​​​ស្កាត់​​​​កា​​រ​វា​យ​​​ប្រហារ​​​​ចូល​​​ក្នុង​​​​ប្រព័ន្ឋ​​​ កុំព្យូទ័រ  សហ​ប្រតិ​បត្តិ​ការ​​​ជា​​​មួយ  JPCERT  ជប៉ុន  និង CERT ក្នុង​តំបន់។

កិច្ច​​សហ​ប្រតិបត្តិ​ការ​​បន្ត​​ពី​ឆ្នាំ ​​២០០៩  ដល់​​ដំណាច់​​ឆ្នាំ​២០១១ JICA  បាន​​បញ្ជូន​​អ្នក​​ជំនាញ​ការ​​ចំនួន​​១​រូប  គឺ​លោក  Mr. Kon Tetsuro  JICA  Expert  ប្រចាំនៅ NiDA ។ សកម្មភាព​ការងា​ររបស់ Mr. Kon Tetsuro  ក្នុង​រយៈពេល​២​ឆ្នាំ ​រួមមាន៖

.....ការកែលំអរ​មាតិកា​សម្រាប់​ការសិក្សា​ពី​ចម្ងាយ  និង​ការអភិវឌ្ឍន៍​មាតិកា

....ប្រតិបត្តិការ​កម្មវិធី  LINUX   

.... មុខងារ​របស់​ផ្នែក​ទន់  Software   និង

......ការ​អភិវឌ្ឍន៍​កម្ម​វិធី  LINUX  ​ជា​ភាសា​ខ្មែរ៕

សែ្វងរកតាមរយៈខែ
  • all
    • All
    • 2011
    • 2012
  • 1
  • 2
  • 3
  • 4
  • 5
  • 6
  • 7
  • 8
  • 9
  • 10
  • 11
  • 12
  • អ្នក​ជំនាញ​ផ្នែក​ព័ត៌មាន​វិទ្យា​ឥណ្ឌា មក​សិក្សា​ការ​រៀប​ចំ​មជ្ឈ​មណ្ឌល​អភិ​វឌ្ឍន៍​ សមត្ថ​ភាព​ និង ​ទេព​កោសល្យ​ ក​ម្ពុជា ​- ឥណ្ឌា

    លោក Abhinav Dixit មកពី​ទីក្រុង ញូដេលី   និង​លោក Aditya Kumar  មក​ពី​ទី​ក្រុង មុំបៃ  ប្រទេស ឥណ្ឌា ចាប់​ ផ្តើម ទស្សន កិច្ច រយៈ​ពេល ១ សប្តាហ៍ ចាប់​ពី​ថ្ងៃ​១៨ - ២៤  ខែ​មីនា  ឆ្នាំ២០១២  នៅ​កម្ពុជា​។

    ថ្ងៃ ច័ន្ទ ទី ០២ ខែ មេសា ឆ្នាំ ២០១២ ម៉ោង ១២ : ០០ : ០០ ព្រឹក

  • កម្មវិធី​បណ្តុះ​បណ្តាល​ព័ត៌មាន​វិទ្យា​ជូន​មន្រ្តី​រាជការ សិស្ស និស្សិត​​ដោយ​​គ្រូ​​ស្ម័គ្រ​​ចិត្ត​​កូរ៉េ

    ការ​បណ្តុះ​បណ្តាល​ព័ត៌​មាន​វិទ្យាដោយ អ្នក​ស្ម័គ្រ​ចិត្ត​កូរ៉េ​(KIV)​ជា​កម្ម​វិធី​មួយ​ ​ក្នុង​ចំណោម​កម្មវិធី​ទាំង​ឡាយ​របស់​ទីភ្នាក់ងារ​ជាតិ​ព័ត៌​មាន​សង្គម សាធារណ​រដ្ឋកូរ៉េ​(NIA,Korea)​ដែល​បាន​បញ្ជូន​អ្នក​ស្ម័គ្រចិត្ត​​ទៅ​ប្រទេស ចំនួន​៦៨​នៅ

    ថ្ងៃ សុក្រ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក

© រក្សាសិទ្ធិដោយ អ.អ.ប., ២០១២