សិក្ខាសាលាស្តីពីការស្រាវជ្រាវបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាសំរាប់ជនពិការ
ចេញផ្សាយថ្ងៃ (ថ្ងៃ សៅរ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក)
នៅសណ្ឋាគារកាំបូឌីយ៉ាណា(Cambodia na-Hotel) រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១សិក្ខាសាលាមួយត្រូវបានរៀបចំឡើង ដោយ អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា (អ.អ.ប.គ.ព/NiDA) សហការជាមួយគម្រោងសហប្រតិបត្តិការអាស៊ាន និងសហភាពអឺរ៉ុប (SEACOOP) ដើម្បីផ្សព្វផ្សាយពីបច្ចេកវិទ្យាព័ត៌មានសំរាប់ជនពិការ។ សិក្ខាសាលានេះ រៀបចំធ្វើឡើងបន្តពី វេទិកាស្តីពីកិច្ចសហ ប្រតិបត្តិការអាស៊ាន - អឺរ៉ុប លើកទី៤ SEACOOP 4th Cooperation Forum on Internet of Things ពីថ្ងៃទី៤-៥ ខែមេសា ឆ្នាំ២០១១ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម។ អង្គសិក្ខាសាលា អញ្ជើញចូល រួមដោយ វាគ្មិន និងកិត្តិយសមកអឺរ៉ុបពីបណ្តាប្រទេសសមាគមអាស៊ាន អង្គការអន្តរជាតិ មន្រ្តីរាជការ បណ្តាសាកលវិទ្យាល័យ និងក្រុមហ៊ុនព័ត៌មានវិទ្យាក្នុងស្រុកសរុប ជាង១០០នាក់
ឯកឧត្តម ញឹក កោសល្យវិទ្យា សមាជិក (អ.អ.ប.គ.ព/NiDA) មានប្រសាសន៍ក្នុងសិក្ខាសាលានោះថា វេទិកាកិច្ចសហប្រតិបត្តិការអាស៊ាន-អឺរ៉ុបលើកទី៥នេះ មានគោលបំណង៖
-ពង្រឹងកិច្ចសហប្រតិបត្តិការស្រាវជ្រាវលើវិស័យបច្ចេកវិទ្យា ព័ត៌មានវិទ្យារវាងបណ្តាប្រជាជាតិអាស៊ីអាគ្នេយ៍និងអឺរ៉ុប។
-ផ្សព្វផ្សាយការស្រាវជ្រាវបច្ចេកវិទ្យាសម្រាប់ជនពិការនៅអាស៊ី ក៏ដូចជានៅអឺរ៉ុប។
-ពញ្ញាក់ស្មារតីឲ្យក្រុមហ៊ុនផលិតឧបករណ៍បច្ចេកវិទ្យាSmart Card Technology ដែលអាចជួយ ដល់ជនពិការ និងមនុស្សចាស់។
-អានុភាពនៃបច្ចេកវិទ្យាជួយឲ្យជនពិការនិងមនុស្សចាស់ចាក ចេញពីភាពស្ពឹកស្រពន់ (ខ្ជិល)ហើយក្លាយជាជនមានប្រយោជន៍ក្នុងសង្គម។
-រួមគំនិតគ្នារៀបចំព្រឹត្តការណ៍ពង្រឹងកិច្ចសហប្រតិប ត្តិការអាស៊ាន អឺរ៉ុបនិងកិច្ចពិភាក្សាគោលនយោបាយស្តីអំពីព័ត៌មានវិទ្យា ។
-បច្ចេកវិទ្យាព័ត៌មានវិទ្យាជាឧបករណ៍ជួយជំរុញការអភិវ ឌ្ឍន៍ចំណេះដឹងប្រសិទ្ឋភាព តម្លាភាពការអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមស៊ីវិល័យ។
ថ្ងៃ សុក្រ ទី ០៦ ខែ មករា ឆ្នាំ ២០១២ ម៉ោង ១២ : ០០ : ០០ ព្រឹក
សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានជនបទ
ថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១១ នៅសណ្ឋាគារណាហ្គាវើល មានរៀបចំសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានជនបទ ក្រោមការឧបត្ថម្ភ ពីសហគមទូរគមនាគមន៍ អន្តរជាតិ(ITU) និងធនាគាអភិវឌ្ឍន៍អាស៊ី(ADB) សហការជាមួយ អាជ្ញាធរជាតិទទួលបន្ទុក កិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា (NiDA)។
ថ្ងៃ សុក្រ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
ពិព័រណ៌បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឆ្នាំ២០១១
ពិព័ណ៌នេះរៀបចំពីថ្ងៃទី១-៣ខែមេសាឆ្នាំ២០១១ដោយ ក្រុមហ៊ុនទិន្នន័យអន្តរជាតិInternational DataGroup (IDG)គាំទ្រដោយ អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងឧបត្ថម្ភដោយ ក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចក្នុងស្រុកនិងក្រៅស្រុកជាង៤០ចូលរួម។
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
កិច្ចប្រជុំស្តីពី MEANINGFUL BROADBAND PLAN FOR CAMBODIA
អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា(អ.អ.ប.គ.ព/NiDA)សហការជាមួយវិទ្យា ស្ថានDigitalDivide Institute (DDI) រៀបចំកិច្ចប្រជុំខាងលើនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរ៉េច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ Prof. Craig Warren Smith ប្រធានវិទ្យាស្ថាន DDI
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
ថ្ងៃ អាទិត្យ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
សម្តេចតេជោ ហ៊ុន សែន និងការប្រើប្រាស់សេវាទំនាក់ទំនងសង្គម ហ្វេសប៊ុក Facebook.com
ម្តេចតេជោ ហ៊ុន សែន និងការប្រើប្រាស់សេវាទំនាក់ទំនងសង្គម ហ្វេសប៊ុក Facebook.com ។មានអ្នកលេងហ្វេសប៊ុក (Fans) ជាង២៣៧០០នាក់បានភ្ជាប់ទំនាក់ទំនងជាមួយគណនីអ្នកប្រើប្រាស់ ឈ្មោះហ៊ុនសែនក្នុងចំណោមយុវវ័យ ដោយប្រើប្រាស់ភាសាខែ្មរ អង់គ្លេស បារាំង និងភាសាថៃផងដែរ។
ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
ថ្ងៃ អង្គារ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក