Windows7: របៀបបិទមិនឲ្យប្រើប្រាស់ Drive នៅក្នុងកុំព្យូទ័រ
ចេញផ្សាយថ្ងៃ (ថ្ងៃ ច័ន្ទ ទី ០៥ ខែ វិច្ឆិកា ឆ្នាំ ២០១២ ម៉ោង ១២ : ០០ : ០០ ព្រឹក)
ប្រសិនបើកុំព្យូទ័ររបស់អ្នកត្រូវបានដាក់ឲ្យប្រើប្រាស់សម្រាប់មនុស្សច្រើននាក់ នោះអ្នកប្រាកដជាពុំចង់ឲ្យ អ្នកប្រើប្រាស់ទាំងនោះចូលទៅប្រើប្រាស់ Drive ដែលផ្ទុកនូវទិន្នន័យសំខាន់ៗរបស់លោកអ្នកឡើយ ព្រោះវាអាចបណ្ដាលឲ្យបាត់បង់ទិន្នន័យជាយថាហេតុ។
ដូច្នេះខាងក្រោមនេះ ក្រុមការងារយើងខ្ញុំសូមបង្ហាញលោកអ្នកនូវរបៀបបិទមិនឲ្យចូលប្រើប្រាស់នូវ Drive មួយចំនួន ឬទាំងអស់នៅក្នុងម៉ាស៊ីនកុំព្យូទ័រ ដោយប្រើប្រាស់ Local Group Policy។
ចំណាំៈ សម្រាប់ Windows 7 ឬ Vista Home version គឺពុំអាចប្រើប្រាស់នូវវិធីសាស្រ្តខាងក្រោមនេះបានទេ
១.ដំបូងសូមវាយ gpedit.msc នៅក្នុង Search box ដែលស្ថិតនៅក្នុង Start menu រួចចុចចង្កឹះ Enter

២.នៅក្នុងផ្ទាំង Local Group Policy Editor សូមឆ្ពោះទៅកាន់ User Configuration \ Administrative Templates \ Windows Components \ Windows Explorer

៣.នៅក្នុងផ្ទាំង Prevent access to drives from My Computer សូមធ្វើការកំណត់ដូចខាងក្រោមៈ
.Prevent access to drives from My Computer: Enabled
.Pick one of the following combinations: ជ្រើសរើសយក Drive ដែលអ្នកចង់បិទ

៤.នៅពេលដែលអ្នកប្រើប្រាស់ចូលទៅកាន់ Drive ដែលអ្នកបានបិទ នោះកម្មវិធីនឹងបង្ហាញផ្ទាំង Message មួយ ដូចខាងក្រោម
