សិក្ខាសាលាស្តីពីការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានជនបទ
ចេញផ្សាយថ្ងៃ (ថ្ងៃ សុក្រ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក)
ថ្ងៃទី១៦-១៧ ខែកុម្ភៈ ឆ្នាំ២០១១ នៅសណ្ឋាគារណាហ្គាវើល មានរៀបចំសិក្ខាសាលា ស្តីពីការអភិវឌ្ឍន៍ វិស័យបច្ចេកវិទ្យា គមនាគមន៍ និងព័ត៌មានជនបទ ក្រោមការឧបត្ថម្ភ ពីសហគមទូរគមនាគមន៍ អន្តរជាតិ(ITU) និងធនាគាអភិវឌ្ឍន៍អាស៊ី(ADB) សហការជាមួយ អាជ្ញាធរជាតិទទួលបន្ទុក កិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា (NiDA)។ អញ្ជើញចូលរួមក្នុងសិក្ខាសាលាមន្រ្តីបច្ចេកទេស មកពីក្រសួងពាក់ពន្ឋ័មួយចំនួន កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP, UNESCO ក្រុមហ៊ុនផ្តល់សេវា អ៊ីនធឺណិត ក្រុមហ៊ុនទូរសព័្ឋចល័ត សភាពាណិជ្ជកម្មកម្ពុជា និងគណៈកម្មាធិការភូមិមួយផលិត ផលមួយ។ល។អង្គសិក្ខាសាលាបានលើកយកប្រធានបទសំខាន់ៗមក ពិភាក្សាដូចជា តួនាទីពាណិជ្ជកម្មអេឡិចត្រូនិច នៅក្នុងវិស័យ ICTជនបទ ការសិក្សាតាមអេឡិចត្រូនិច និងការសិក្សាពីចម្ងាយនៅក្នុងវិស័យ ICT ជនបទ តួនាទី និងគោលនយោបាយរបស់រដ្ឋាភិបាលដើម្បីគាំទ្រវិស័យ ICT ជនបទ និងថាតើក្រុមហ៊ុនផ្តល់សេវា អ៊ីនធឺណិត ក្រុមហ៊ុនទូរស័ព្ទចល័ត និងហេដ្ឋារចនាសម្ព័ន្ឋ ICT អាចស្របតាមគោលនយោបាយ របស់រដ្ឋាភិបាល និងតម្រូវការរបស់សហគមន៍ ដើម្បី បំពេញតាមកម្មវិធី ICT ជនបទដែរទេ?។
ករណីសិក្សាៈ
គម្រោងពង្រឹងតំបន់ជនបទ និងសុខុមាលភាពសហគមន៍តាមរយៈប្រព័ន្ឋព័ត៌មានវិទ្យាគម្រោង ពង្រឹងតំបន់ជនបទ និងសុខុមាលភាពសហគមន៍ តាមរយះប្រព័ន្ឋព័ត៌មានវិទ្យា មានទីតាំង ស្ថិតនៅស្រុកដំណាក់ចង្អើរ ខេត្តកែប និងស្រុកកំចាយមារខេត្តព្រៃវែង។គម្រោង អាយរីច មានគោលដៅកសាងសមត្ថភាព ក្នុងការជួយពង្រឹងគោលនយោបាយលើវិស័យ ICT នៅ កម្ពុជា និងទំនាក់ទំនងពីចម្ងាយ ដោយធ្វើការសម្របសម្រួលរវាងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជននៅក្នុងប្រទេសកម្ពុជាដើម្បីរៀបចំ និងកំណត់យុទ្ធសាស្រ្តពហុវិស័យផ្គុំឡើងដោយបច្ចេកវិទ្យា ICT ផ្សេៗគ្នា ជាតម្រូវការមូលដ្ឋាន សម្រាប់អភិវឌ្ឍវិស័យ សេវាកម្ម ព្រមទាំងអាជ្ញាធរ គ្រប់គ្រងសហគមន៍ជាមួយនឹងការបង្កើតនូវរូបមន្ត និងការណែនាំពី វិធីសាស្រ្ត ដែលអាចប្រើប្រាស់យ៉ាងទូលំទូលាយ។ ឥឡូវ នេះ គម្រោង អាយរីច កំពុងដំណើរការអភិវឌ្ឍន៍សហគមន៍ជនបទពីរ ផ្សេងគ្នា តាមរយះប្រព័ន្ឋពាណិជ្ជកម្មអេឡិចត្រូនិច (e-commerce) ។
លោក ជា សុខហួរ លើកឡើងក្នុងអង្គសិក្ខាសាលានេះថាតាមរយះគម្រោង អាយរីច បានធ្វើឲ្យ មានការផ្លាស់ប្តូរជីវភាពប្រចាំថ្ងៃរបស់ប្រជាជន ដោយការប្រើប្រាស់ប្រព័ន្ឋបច្ចេកវិទ្យា នៅក្នុងសហគមន៍ដើម្បីផ្សព្វផ្សាយគម្រោងអភិវឌ្ឍន៍នានា និងវប្បធម៌ ការពង្រឹងវិស័យទូរគមនាគមន៍ ជនបទ ព្រមទាំងការស្រាវជ្រាវជាលក្ខណះអន្តរជាតិ។ លោក ជា សុខហួរ បន្តទៀតថា អាយរីច បានជួយផ្តល់សេវា អ៊ីនធឺណិត និងបង្កើតវគ្គហ្វឹកហ្វឺនពីរបៀបប្រើប្រាស់អ៊ីនធឺណិត និងកុំព្យូទ័រ ដល់ប្រជាពលរដ្ឋ ជាពិសេស បានផ្លាស់ប្តូរផ្នត់គំនិតយុវជនក្មេងៗនៅក្នុងសហគមន៍ឲ្យខិត ខំរៀន សូត្រដែលពីមុនពួកគេចូលចិត្តដើរលេង និងលេងល្បែង។
ថ្ងៃ សុក្រ ទី ០៦ ខែ មករា ឆ្នាំ ២០១២ ម៉ោង ១២ : ០០ : ០០ ព្រឹក
សិក្ខាសាលាស្តីពីការស្រាវជ្រាវបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យាសំរាប់ជនពិការ
នៅសណ្ឋាគារកាំបូឌីយ៉ាណា(Cambodia na-Hotel) រាជធានីភ្នំពេញ ថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១១សិក្ខាសាលាមួយត្រូវបានរៀបចំឡើង ដោយ អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា (អ.អ.ប.គ.ព/NiDA) សហការជាមួយគម្រោងសហប្រតិបត្តិការអាស៊ាន និងសហភាពអឺរ៉ុប (SEACOOP) ដើម្បីផ្សព្វផ្សាយពីបច្ចេកវិទ្យាព័ត៌មានសំរាប់ជនពិការ។
ថ្ងៃ សៅរ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
ពិព័រណ៌បច្ចេកវិទ្យាព័ត៌មាន និងទូរគមនាគមន៍ឆ្នាំ២០១១
ពិព័ណ៌នេះរៀបចំពីថ្ងៃទី១-៣ខែមេសាឆ្នាំ២០១១ដោយ ក្រុមហ៊ុនទិន្នន័យអន្តរជាតិInternational DataGroup (IDG)គាំទ្រដោយ អាជ្ញាធរជាតិ ទទួលបន្ទុកកិច្ចអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា និងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍និងឧបត្ថម្ភដោយ ក្រុមហ៊ុនបច្ចេកវិទ្យា ធុរកិច្ចក្នុងស្រុកនិងក្រៅស្រុកជាង៤០ចូលរួម។
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
កិច្ចប្រជុំស្តីពី MEANINGFUL BROADBAND PLAN FOR CAMBODIA
អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការ អភិវឌ្ឍន៍បច្ចេកវិទ្យាគមនាគមន៍ ព័ត៌មានវិទ្យា(អ.អ.ប.គ.ព/NiDA)សហការជាមួយវិទ្យា ស្ថានDigitalDivide Institute (DDI) រៀបចំកិច្ចប្រជុំខាងលើនៅទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពឯកឧត្តម តឹករ៉េត សំរ៉េច រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងលោកសាស្រ្តាចារ្យ Prof. Craig Warren Smith ប្រធានវិទ្យាស្ថាន DDI
ថ្ងៃ ព្រហស្បតិ៍ ទី ១៥ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
ថ្ងៃ អាទិត្យ ទី ១១ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
សម្តេចតេជោ ហ៊ុន សែន និងការប្រើប្រាស់សេវាទំនាក់ទំនងសង្គម ហ្វេសប៊ុក Facebook.com
ម្តេចតេជោ ហ៊ុន សែន និងការប្រើប្រាស់សេវាទំនាក់ទំនងសង្គម ហ្វេសប៊ុក Facebook.com ។មានអ្នកលេងហ្វេសប៊ុក (Fans) ជាង២៣៧០០នាក់បានភ្ជាប់ទំនាក់ទំនងជាមួយគណនីអ្នកប្រើប្រាស់ ឈ្មោះហ៊ុនសែនក្នុងចំណោមយុវវ័យ ដោយប្រើប្រាស់ភាសាខែ្មរ អង់គ្លេស បារាំង និងភាសាថៃផងដែរ។
ថ្ងៃ ព្រហស្បតិ៍ ទី ០១ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
ថ្ងៃ អង្គារ ទី ១៤ ខែ មិថុនា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក