អ្នកជំនាញផ្នែកព័ត៌មានវិទ្យាឥណ្ឌា មកសិក្សាការរៀបចំមជ្ឈមណ្ឌលអភិវឌ្ឍន៍ សមត្ថភាព និងទេពកោសល្យ កម្ពុជា - ឥណ្ឌា
ចេញផ្សាយថ្ងៃ (ថ្ងៃ ច័ន្ទ ទី ០២ ខែ មេសា ឆ្នាំ ២០១២ ម៉ោង ១២ : ០០ : ០០ ព្រឹក)
លោក Abhinav Dixit មកពីទីក្រុង ញូដេលី និងលោក Aditya Kumar មកពីទីក្រុង មុំបៃ ប្រទេស ឥណ្ឌា ចាប់ ផ្តើម ទស្សន កិច្ច រយៈពេល ១ សប្តាហ៍ ចាប់ពីថ្ងៃ១៨ - ២៤ ខែមីនា ឆ្នាំ២០១២ នៅកម្ពុជា។ ទស្សនកិច្ចរបស់អ្នកជំនាញទាំងពីររូប កើត មាន ឡើង ក្រោយ ពេល រដ្ឋាភិបាល នៃ ប្រទេសទាំងពីរបានចុះ ហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយ ដើម្បីបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សមត្ថភាព និង ទេពកោសល្យកម្ពុជា - ឥណ្ឌា កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១២។អ្នកជំនាញការឥណ្ឌាទាំងពីររូប មានគម្រោងជួបពិភាក្សាជាមួយអាជ្ញាធរខេត្តសៀមរាបនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០១២ ជួបពិភាក្សា ជាមួយអាជ្ញាធរខេត្តព្រះសីហនុនៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០១២ និងជួបពិភាក្សាជាមួយ ឯកឧត្តម ជុន វ៉ាត អគ្គលេខាធិការ អាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា និងមន្រ្តីពាក់ព័ន្ឋនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១២។ លោក Abhinav Dixit មាន ប្រសាសន៍ថា បេសកកម្មរបស់លោក គឺដើម្បីពិនិត្យមើលស្ថានភាពមជ្ឈមណ្ឌលបណ្តុះបណ្តាល ដែលមានស្រាប់ទាំងបីកន្លែង (ភ្នំពេញ សៀមរាប ព្រះសីហនុ) ព្រមទាំងពិនិត្យជ្រើសរើសបេក្ខជនដែល នឹង ត្រូវ ទៅបណ្តុះបណ្តាលនៅឥណ្ឌារយៈពេល៦ខែ។
លោក Abhinav Dixit មានប្រសាសន៍បន្តថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់សាធារណរដ្ឋឥណ្ឌាកាល ពីខែធ្នូ ឆ្នាំ២០០៧ សម្តេចបានស្នើសុំឲ្យឥណ្ឌា បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាមួយស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យមួយចំនួនរវាងប្រទេសទាំងពីរ។
ក្រោមកិច្ចព្រមព្រៀងរវាង អាជ្ញាធរជាតិទទួលបន្ទុក កិច្ចការអភិវឌ្ឍន៍បច្ចេកវិទ្យា គមនាគមន៍ព័ត៌មានវិទ្យា និងទីភ្នាក់ងារ អភិវឌ្ឍន៍អន្តរជាតិនៃប្រទេសជប៉ុន បានបញ្ជូនអ្នកជំនាញផ្នែកព័ត៌មានវិទ្យា មកជួយបណ្តុះបណ្តាលពង្រឹងសមត្ថភាពមន្រ្តី
ថ្ងៃ សៅរ៍ ទី ១៧ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក
ការបណ្តុះបណ្តាលព័ត៌មានវិទ្យាដោយ អ្នកស្ម័គ្រចិត្តកូរ៉េ(KIV)ជាកម្មវិធីមួយ ក្នុងចំណោមកម្មវិធីទាំងឡាយរបស់ទីភ្នាក់ងារជាតិព័ត៌មានសង្គម សាធារណរដ្ឋកូរ៉េ(NIA,Korea)ដែលបានបញ្ជូនអ្នកស្ម័គ្រចិត្តទៅប្រទេស ចំនួន៦៨នៅ
ថ្ងៃ សុក្រ ទី ១៦ ខែ កញ្ញា ឆ្នាំ ២០១១ ម៉ោង ១២ : ០០ : ០០ ព្រឹក