កិច្ចសហប្រតិបត្តិការរវាងព្រះរាជាណាចក្រកម្ពុជានិង​សាធារណរដ្ឋប្រជាមានិតចិន

នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សកិច្ច​របស់​ឯកឧត្តម ស៊ី ជីនពីង អនុប្រធានា​ធិបតី​របស់​សាធារណ​រដ្ឋប្រជាមានិត​ចិន​មក​កាន់​ព្រះរាជា​ណាចក្រ​ កម្ពុជា​កាល​ពីថ្ងៃទី​២១​ដល់​២២​ធ្នូរ​ឆ្នាំ​២០០៩​កន្លង​មក​នេះ​មេដឹកនាំ​ ប្រទេស​ទាំងពីរ​គឺ សម្តេចអគ្គមហាសេនា​បតីតេជោ ហ៊ុន សែន និង ឯកឧត្តម ស៊ី ជីនពីង បាន​ធ្វើ ជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា លើ ឯកសារ​សហប្រតិបត្តិការ​របស់​ឯកឧត្តម​រដ្ឋមន្រ្តី​ដែល​ពាក់​ព័ន្ធ ។ឯកសារ​ទាំងនោះ​បាន​បង្ហាញ​ឲ្យឃើញ​ពី​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​រវាង​ប្រទេស​ទាំង​ពីរ​ហើយ​មាន​តម្លៃ​ជា​ទឹក​ប្រាក់​សរុប​ចំនួន​១.២​ពាន់លាន​ដុល្លា​សហរដ្ឋអាមេរិក​ដែល​រួម​មាន​ជា​ជំនួយ​ឥត​សំណង​ជា​ឥណទាន​សម្បទាន និង ឥណទាន​អនុគ្រោះ​សម្រាប់​អ្នក​ទិញ​សម្រាប់​គម្រោង​សំខាន់ៗ​មួយ​ចំនួន​ក្នុង​ការ​អភិវឌ្ឍន៍​ប្រទេស។

សេវាបច្ចេកទេស | ថ្ងៃឈប់សំរាក | ក្រុមគេហទំព័រ | អាសយដ្ឋាន | ផ្តល់មតិ |