ដើម្បីផ្លាស់ប្តូរគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាជាតិ(ICT)
ត្រៀមជាស្រេចដើម្បីចាប់ផ្តើមធ្វើការបង្កើតគោលនយោបាយបច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាថ្នាក់ជាតិ ទោះបីជាការងារមានភាពលំបាកសំរាប់ អាជ្ញាធរ អ.អ.ប.គ.ព យ៉ាងណាក៏ដោយ បើពិចារណាទៅលើស្ថានភាពបច្ចុប្បន្ន នៃការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៅកម្ពុជា អាជ្ញាធរ អ.អ.ប.គ.ព ត្រូវសំរេចការងារនេះជាជំហ៊ានៗ បន្តិចម្តងៗ ដោយមានការយល់ព្រម ពីស្ថាប័នពាក់ព័ន្ធផ្សេងមួយចំនួនរបស់រាជរដ្ឋាភិបាល។
ធ្វើឡើងវិញនូវពង្រាងគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់ ដើម្បីទទូលបានខ្លឹមសារទូទៅបន្ថែម និងធ្វើការកែតំរូវដើម្បីកំណត់ គោលដៅទៅលើវិស័យ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នៅកម្ពុជា។ ការងារនោះគួតែត្រូវបញ្ចប់ តាមលទ្ធភាពដែលអាចធ្វើទៅបាន ហើយការយឺតយ៉ាវនៃការងារនេះ នឹងបន្តឲ្យមានការត្រូតគ្នារវាងការងាររបស់អាជ្ញាធរ អ.អ.ប.គ.ព ទៅនឹង ផលប្រយោជន៍ផ្សេងទៀតរបស់ភ្នាក់ងារ/ក្រសួងនិមួយៗដែលគេកំពុងធ្វើ។
ដើម្បីឆ្ពោះទៅមុខ និងយកជ័យជំនះទៅលើស្ថានភាពនេះ អាជ្ញាធរ អ.អ.ប.គ.ព ត្រូវតែប្រាកដថារាល់សកម្មភាពរបស់ខ្លួនត្រូវផ្តោតទៅលើតែបញ្ហាគោលនយោបាយ និងសន្តិសុខព័ត៌មាន។ វិធីដ៏សំខាន់បំផុតដើម្បីធ្វើបែបនេះ គឺត្រូវធ្វើពង្រៀងអនុក្រិត្យមួយដែលចែងអំពីសកម្មភាព របស់អាជ្ញាធរ អ.អ.ប.គ.ព ។ ប៉ុន្តែប្រសិនបើនៅមានការលំបាក សកម្មភាពទំនាក់ទនងសាធារណៈ និងការប្រជុំរវាងម្ចាស់ហ៊ុនតាមរយៈ ភ្នាក់ងារ និងក្រសួងដែលទាក់ទងអាចមានប្រសិទ្ធិភាព។
ពង្រាងគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យាជាតិថ្មី ពិនិត្យឲ្យឃើញថា៖ គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់រួមទាំងទំរង់នៃផែនការ សកម្មភាព និងយុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ធ្វើឲ្យមានភាពស្មុកស្មាញដូចគោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា របស់ជាតិ ។ ទន្ទឹមគ្នានេះដែរ គោលនយោបាយ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា ដែលមានស្រាប់មានលក្ខណៈមិនទាន់គ្រប់គ្រាន់ដូចផែនការ សកម្មភាពរឺយុទ្ធសាស្រ្ត បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា នោះទេ ទោះបីជាមានឯកសារគ្រប់គ្រាន់ទៅលើ គ្រប់ផ្នែកក៏ដោយ។ ការធ្វើបែបនេះនឹងបណ្តាលឲ្យមានភាពមិនច្បាស់លាស់ នៃ Domain របស់ អាជ្ញាធរ អ.អ.ប.គ.ព។