ពិធីសម្ពោធដាក់អោយប្រើប្រាស់ប្រព័ន្ធរដ្ឋបាល​ព័ត៌មានវិទ្យា​ខេត្ត
ពិធីសម្ពោធ
ដាក់អោយប្រើប្រាស់ប្រព័ន្ធរដ្ឋបាលព័ត៌មានវិទ្យាខេត្ត

កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ នៅ ទីស្តីការ គណៈរដ្ឋមន្រ្តី មាន រៀបចំ ពិធី ម្ពោធ ដាក់ អោយ ប្រើប្រាស់ ប្រព័ន្ធ រដ្ឋបាល ព័ត៌មានវិទ្យាខេត្ត ក្រោម អធិបតីភាព ដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តម បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ទទួល បន្ទុក ទីស្តីការ គណៈ រដ្ឋមន្រ្តី និង ឯកឧត្តម ឆយ គីយុងវាន់ រដ្ឋមន្រ្តី ក្រសួង សេដ្ឋកិច្ច ចំណេះដឹង នៃ សាធារណ រដ្ឋកូរ៉េ ។

របាយការណ៍របស់ឯកឧត្តម ភូ លីវុឌ្ឈ អគ្គលេខាធិការ NiDA
គំរោង ប្រព័ន្ធ រដ្ឋបាល ព័ត៌មានវិទ្យាខេត្ត និង ហេដ្ឋរចនា សម្ព័ន្ធ ព័ត៌មាន ជាតិ គឺ បាន មក ពី កំចី សម្បទាន នៃ មូល និធិសហប្រតិបត្តិការ អភិវឌ្ឈន៍ សេដ្ឋកិច្ច សាធារណៈ រដ្ឋកូរ៉េ ដែល មាន រយៈពេល ១៨ខែ ចាប់ ពី ពេល ចាប់ ផ្តើម រហូត ដល់ ប្រគល់-ទទួល គំរោង ។ តាមរយៈ គំរោង ខាង លើ នេះ ខេត្ត សំខាន់ៗ ចំនួន ១០ តភ្ជាប់ ដោយ ផ្ទាល់ ទៅ បណ្តាញ ឆ្អឹង ខ្នង របស់ ជាតិ និងខេត្ត ១៤ ទៀត តភ្ជាប់ ដោយ ប្រយោល ។ គោល បំណង សំខាន់ នៃ គំរោង នេះ គឺ បង្កើត ឡើង នូវ បណ្តាញ ហេដ្ឋារចនា សម្ព័ន្ធ ព័ត៌មាន របស់ រដ្ឋាភិបាល មួយ ឯករាជ និង ដាក់ អោយ ប្រើប្រាស់ នូវ ប្រព័ន្ធ រដ្ឋបាល ព័ត៌មានវិទ្យា ដល់ គ្រប់ ខេត្ត ។ ព្រម ជាមួយ គ្នា នេះ មជ្ឈមណ្ឌល ព័ត៌មានវិទ្យា កំរិត ជាតិ ១កន្លែង បាន បង្កើត ឡើង នៅ ភ្នំពេញ និង មជ្ឈមណ្ឌល ព័ត៌មានវិទ្យា កំរិត ភូមិ ភាគ ចំនួន ២កន្លែង បាន បង្កើត ឡើង នៅ (ខេត្ត សៀមរាប និង ខេត្ត ព្រះសីហនុ) សំរាប់ ការ ប្រើប្រាស់ អ៊ីនធឺណិត និង អ៊ីមែលព្រមទាំង បំពាក់ នូវ កំរង កម្មវិធី ចុះបញ្ជី អ្នក ស្នាក់នៅ ចុះបញ្ជី រថយន្ត ម៉ូតូ និងចុះបញ្ជី អចនទ្រព្យ ដែល ត្រូវ បាន កែលំអ ដល់គ្រប់ ខេត្ត និង អង្គភាព សំខាន់ៗ របស់ រដ្ឋាភិបាល ។

បញ្ហាប្រឈម ៖ មាន ការ ផ្លាស់ ប្តូរ ទីតាំង ការិយាល័យ របស់ រដ្ឋាភិបាល ជាច្រើន កន្លែង ចំណែក ឯបណ្តាញ ឆ្អឹង ខ្នង តភ្ជាប់ ពី ខេត្ត មួយ ទៅ ខេត្ត មួយ ទៀត មួយ ចំនួន ពុំទាន់ ស្ថាបនា រួចរាល់ ជាហេតុ ធ្វើ អោយ ការបញ្ជូន ទិន្នន័យ ពីខេត្ត មួយ ទៅ ខេត្ត មួយ ឬពី មជ្ឈមណ្ឌល មួយ ទៅ មជ្ឈមណ្ឌល មួយ មិន អាច ដំណើការ បាន ។

មតិរបស់ ឯកឧត្តម ឆយ គីយុងវាន់ រដ្ឋមន្រ្តីក្រសួង សេដ្ឋកិច្ចចំណេះដឹង សាធារណៈរដ្ឋកូរ៉េ ៖
ឯកឧត្តម រដ្ឋមន្រ្តី សំដែង នូវ ការអប់អរ សាទរ ចំពោះ ជោគជ័យ ក្នុង ការ អនុវត្តន៍ គំរោង ប្រព័ន្ធ រដ្ឋបាល ព័ត៌មានវិទ្យាខេត្ត និង ហេដ្ឋារចនា សម្ព័ន្ធ ព័ត៌មានជាតិ នៃរដ្ឋាភិបាល កម្ពុជា ដើម្បី ប្រសិទ្ធិភាព និង ផលិត ផលការងារ ។ ជាមួយ គ្នា នេះ គំរោង នេះ ក៏ បាន បង្ហាញ នូវ កិច្ចសហប្រតិបត្តិការ ដ៏ល្អ រវាង កម្ពុជា-កូរ៉េ ផងដែរ ។ ឯកឧត្តម រដ្ឋមន្រ្តី ក៏ បាន រំលឹក ឡើងវិញ អំពី ការ ចាប់ផ្តើម រដ្ឋាភិបាល អេឡិចត្រូនិច របស់កូរ៉េ កាល ពី ឆ្នាំ១៩៨៧ រហូត មកដល់ បច្ចុប្បន្ន នេះ ប្រទេស កូរ៉េ បាន ក្លាយ ជា ប្រទេស នាំមុខ គេ ក្នុង ពិភពលោក ក្នុង វិស័យ ព័ត៌មានវិទ្យា ។

ប្រសាសន៍របស់ ឯកឧត្តម បណ្ឌិត សុខ អាន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី៖
គំរោង ប្រព័ន្ធ រដ្ឋបាល ព័ត៌មានវិទ្យាខេត្ត នេះ គឺ បន្ត ពី គំរោង ប្រព័ន្ធ រដ្ឋបាល ព័ត៌មានវិទ្យា រដ្ឋាភិបាល (GAIS) ។ គំរោង ប្រព័ន្ធ រដ្ឋបាល ព័ត៌មានវិទ្យា រដ្ឋាភិបាល យើង បាន អនុវត្តកាល ពី ឆ្នាំ ២០០២-២០០៤ ក្នុង ក្រប ខណ្ឌ រដ្ឋបាល កណ្តាល គឺតភ្ជាប់ ក្រសួង រដ្ឋលេខាធិការដ្ឋាន សាលាក្រុង ភ្នំពេញ សាលាខណ្ឌ និងសង្កាត់ នៃ រាជធានី ភ្នំពេញ ព្រម ទាំង បំពាក់ កំរង កម្មវិធី ចុះបញ្ជី ឡាន ម៉ូតូ អ្នក ស្នាក់ នៅ និងអចលន ទ្រព្យ នៅ តាម អង្គភាព ពាក់ព័ន្ធ ។ ខ្ញុំនៅ ចាំ បាន ថា កាល ពី ថ្ងៃ ទី០៥ ខែសីហា ឆ្នាំ២០០៩ កន្លែង នេះ នៅ ទីនេះ ដដែល យើង បាន ស្តាប់ និងឃើញ ការ បញ្ចេញ មតិ របស់ តំណាង ក្រសួង អំពី ការ ប្រើប្រាស់ បណ្តាញ ដែល NiDA បាន ដាក់ ជូន ឃើញ ថា មាន ដំណើរការ ល្អ ។ ថ្ងៃ នេះ យើង ចាប់ផ្តើម ដាក់ អោយ ដំណើរការ យន្តការ ទាំងមូល ដល់ អជ្ញាធរ ខេត្ត ធ្វើ យ៉ាង ណា អោយ យន្តការ នេះ មាន ស្ថិរភាព និង ដំណើរ ការ ទៅ មុខ ។ ខ្ញុំ សូម វាយ តំលៃ ខ្ពស់ ចំពោះ ទំនាក់ទំនង សាមគ្គីភាព កិច្ចសហប្រតិបត្តិការ កម្ពុជា-កូរ៉េ និង សំណូមពរ ដល់ សាធារណៈ រដ្ឋកូរ៉េបន្តជួយ វិស័យ ព័ត៌មានវិទ្យា នេះ ត ទៅ ទៀត ។

[ទំព័របន្ទាប់]
សេវាបច្ចេកទេស | ថ្ងៃឈប់សំរាក | ក្រុមគេហទំព័រ | អាសយដ្ឋាន | ផ្តល់មតិ |