ចាប់ពីថៃ្ងទី ១-៤ ខែកញ្ញា ឆ្នាំ ២០០៩ នៅអគ្គលេខាដ្ឋានអាជ្ញាធរជាតិទទួលបន្ទុក កិច្ចការអភិវឌ្ឍន៍ បច្ចេកវិទ្យា គមនាគមន៍ ព័ត៌មានវិទ្យា (NiDA) មានរៀបចំវគ្គហ្វឹកហ្វឺនស្តីពី ប្រធានមន្ត្រីព័ត៌មានវិទ្យា (CIO) ដោយមានវត្តមានមន្ត្រីមកពីក្រសួងមហាផ្ទៃក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់ក្រសួងសាធារណការ និងដឹកជញ្ជូនក្រសួងប្រៃនីយ៍និង ទូរគមនាគមន៍ និងសាលាខេត្តទូទាំងប្រទេសសរុបសិក្ខាកាម ៨០នាក់ចូលរួម។
ឯកឧត្តម ភូ លីវុឌ្ឍ អគ្គលេខាធិការ NiDA មានឪកាសចាប់ផ្តើមវគ្គហ្វឹកហ្វឺននោះថានៅបណ្តាប្រទេស ជឿនលឿនដូចជាកូរ៉េ ជប៉ុន គេផ្តល់តូនាទីអោយ CIO ខ្ពស់គួរសមនៅក្នុងក្រសួង ស្ថាប័ន ដើម្បីអោយគាត់អាចបំពេញភារៈកិច្ចបានល្អ។
ឯកឧត្តម អគ្គលេខាធិការ បានសង្កត់ធ្ងន់ថា ពេលបញ្ចប់វគ្គអស់លោក លោកស្រី បានទទួលនៅនូវចំណេះដឹងមួយទៀតគឺអាចបង្កើតនូវ ទស្សនៈវិស័យសំរាប់អភិវឌ្ឍន៍វិស័យបច្ចេកវិទ្យាព័ត៌មាននៅអង្គភាពរបស់ខ្លួនអាចចេះរៀប ចំបេសកកម្មរៀបចំយុទ្ធសាស្រ្ត និងធ្វើផែនការសំរាប់អនុវត្តការងារព័ត៌មានវិទ្យា។ នៅក្នុងវគ្គ ហ្វឹកហ្វឺននេះក៏មានរៀបចំធ្វើតេស្តសាកល្បងសមត្ថភាពហើយប្រគល់សន្លឹកកិច្ចការនេះទៅ អោយភាគីកូរ៉េដើម្បីពិនិត្យជ្រើសរើសទៅបន្តការហ្វឹកហ្វឺននៅសាធារណៈរដ្ឋកូរ៉េ។